Lyrics

Allo Bong Allo Own / អាឡូបងអាឡូអូន Lyircs

Singer: Sin Sisamouth and Ros Sereysothea
Year: 1972

(ប) អាឡូ អាឡូ អូនហេ៎ (ស) ចា៎ស
I. (ស) អាឡូ អាឡូ ឮអូននិយាយទេបង (ប) អាឡូ អាឡូ នួនល្អបងឮហើយពៅ
កណ្ដាលយប់ជ្រៅ មានរឿងអ្វីទៅទើបពីហៅបង (ស) គ្មានរឿងអ្វីទេ ប្រុសស្នេហ៍ស្នង
ក្រៅពីក្ដីនឹករលឹក រលឹកបងណាស់ គេងមិនលក់សោះ ស្រមៃស្រស់ៗ
ស្រមៃស្រស់ៗថាប្រុសហៅអូន។

II. (ប) បងហៅអូនមែន តែហៅក្នុងសុបិនទេ (ស) មាសស្នេហ៍ មាសស្នេហ៍ តើបងសុបិនយ៉ាងណា
មេត្តា ហ៎ា ហ៎ា វាចា ហ៎ា ហ៎ា ប្រាប់ស្រីផង (ប) សុបិនឃើញអូន ក្បត់ចិត្តបង
បណ្ដើរគូគ្រងថ្មី កណ្ដាលរាត្រី បងភ្ញាក់ហើយភ័យ ស្រាប់តែឮស្រី
ស្រាប់តែឮស្រី ស្រែកហៅបងសោះ។

R. (ស) បង អាឡូ អាឡូ បងកុំរវើរវាយពេក អូនមិនក្បត់ចិត្តបងទេ
អាឡូ អាឡូ ចិត្តមួយថ្លើមមួយណាស្ងួន (ប) អូន អាឡូ អាឡូ សាធុ សាធុ
ចាំបងអុជធូបបន់ កុំឲ្យបងចេះតែសុបិនចង្រៃអ៊ីនចឹងទៀត។

III. (ប) អាឡូ អាឡូ យប់ជ្រៅណាស់ហើយគេងវិញទៅអូន
(ស) អាឡូ អាឡូ Bye Bye លាហើយណាបង
(ប) អាឡូ អាឡូ នួនល្អងស្អែកយើងជួបគ្នា
(ស) ជួបនៅទីណា ជួបនៅទីណា ណាប្រុសព្រលឹង
(ប) ជួបក្បែរមាត់ស្ទឹង មាត់ស្ទឹងដដែល ប្រហែលអូនភ្លេចហើយឬ
(ស) មិនងាយភ្លេចសោះ (ប) គេងចុះណាស្រី
(រួម) ស្អែកម៉ោងប្រាំបី ស្អែកម៉ោងប្រាំបី ជួបគ្នាកុំខាន។

បន្ទរ ៖ III ចាប់ពីកន្លែងស្រីច្រៀង

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s